
ភ្នំពេញ៖ រថយន្ត Mercedes Benz S50 មួយគ្រឿងបានបើកទៅបុកកង់បីឥណ្ឌា រួចហើយក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលចតខាងមុខផ្ទះ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែកក្រឡាប់កងបីឥណ្ឌាវិញផ្ងារជើង។
ហេតុការខាងលើនេះកើតឡើងកាលពី វេលាម៉ោង ១និង ១០នាទីយប់ឈានចូលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅលើផ្លូវត្រសក់ផ្អែម កែងជាមួយនឹងផ្លូវ២៩៤ ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តស៊េរីទំនើប ១គ្រឿងម៉ាក Mercedes Benz S50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO-0666 បានធ្វើដំណើរតាម បណ្ដោយផ្លូវត្រសក់ផ្អែម ក្នុងទិសដៅពីត្បូងទៅជើងក្នុងយ៉ាងល្បឿនលឿន។
លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស បេីកបរដោយបុរសវ័យចំណាស់ម្នាក់ នៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ក្នុងទិសដៅស្របគ្នា រួចម៉ូតូកង់បីក៏បានជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាក BMW មួយគ្រឿងទៀតដែលចតចោលនៅខាងមុខផ្ទះ បណ្ដាលឲ្យកង់បីឥណ្ឌាក្រឡាប់ផ្ងារជើង និងរថយន្ដម៉ាក BMWរងការខូចខាតយ៉ា ងដំណំ ចំណែកឯភាគីខាងម៉ូតូរងរបួសធ្ងន់នៅត្រង់ក្បាល។
បន្ទាប់ពីកើតហេតុ រថយន្តបង្កបានបើកទៅចតនៅខាងមុខភោជនីយដ្ឋានមួយកន្លែង រួចបានដើរមកដោះស្រាយគ្នាជាមួយនឹងភាគីម្ចាស់កង់បីឥណ្ឌាវិញ។
ក្រោយពេលចរចារគ្នារួចដោយ ដោយភាគីខាងម្ចាស់រថយន្តបង្ក Mercedes Benz S50 ព្រមចេញសំណងខូចខាតជូនទៅភាគីម្ចាស់កង់ឥណ្ឌាចំនួន១៧០០ ដុល្លារ និងភាគីម្ចាស់រថយន្ត BMW ចំ នួន 500 ដុល្លារ ដើម្បីបញ្ចប់រឿង៕