បាត់ដំបង ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសិស្សានុសិស្សជួបការលំបាកផ្នែកជីវភាព ចំនួន ២០០នាក់ ក្នុងស្រុកសំឡូត ។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក៏បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ប្រគល់ជូនសិស្សានុសិស្សទាំង ២០០នាក់នោះ ដែលក្នុងម្នាក់ៗទទួលបាន ៖ កង់ ចំនួន ១គ្រឿង និងសម្ភារៈសិក្សា ចំនួន ១កញ្ចប់ និងលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំង ក្រុមការងារយុវជន ទទួលបានថវិកាមួយចំនួនផងដែរ៕
អត្ថបទ ៖
រូបភាព ៖ សាន់ ផានិត