
ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាគុប ដឹកអីវ៉ាន់អនឡាញ កំពុងឈប់ចាំភ្លើងស្តុប រោម តែសំណាងល្អដែរអ្នកបើកបរម៉ូតូខ្ទៀតចេញផុតពីកង់រថយន្ត ខូចខាតតែម៉ូតូប៉ុណ្ណោះ ។
គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពី វេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុប ផ្លូវ៥០ម៉ែត្រ កែងនិងផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក កុងតឺន័រ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9526 បើកតាមផ្លូវ៥០ម៉ែត្រ ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះពេលមកដល់កន្លែងកើតហេតុ ក៏ជ្រុលបុកពីក្រោយ ម៉ូតូម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល1D-1109 ដែរបើកបរដោយបុរសម្នាក់ ជាអ្នកដឹកអនឡាញ កំពុងឈប់ចាំភ្លើងស្តុប ពីកើតទៅលិច បណ្តាលឲ្យកល់ជាប់ពីក្រោម តែសំណាងល្អដែរអ្នកបើកបរម៉ូតូខ្ទៀតចេញផុតពីកង់រថយន្ត ខូចខាតតែម៉ូតូប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុ ភាគីខាងម៉ូតូគ្រាន់តែរបួសស្រាល ទើបភាគីខាងរថយន្តសុំធ្វើការសម្របសម្រួលគ្នា ដែរភាគគីខាងរថយន្ដព្រមចេញសងថ្លៃខូចខាតម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕