
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនយ៉ាងលឿនពេលដោលចំណុចផ្លូវកោង មិនប្រយ័ត្នក៏បានរេចង្កូតទៅបុករះបង្គោលថ្ម និងដើមឈើ២ដើម បណ្ដាលរថយន្ដ ។
ហេតុការណ៏ខាងលើកើតឡើងកាលពី វេលាម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
ប្រភពពីចំណុចនៃកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាក mazda ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BB-3911 បើកបរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿននយ៉ាងលឿន ខណៈដែរមកដល់ផ្លូវកោង បានបួងចង្កូតទៅបុកនឹងរះបង្គោលថ្ម រួចបន្តទៅបុកនិងដើមឈើ០២ដើមទៀត បណ្ដាលឲ្យរថយន្តក្រឡាប់ជើង។
ក្រោយពីសមត្ថកិច្ចបាន ចុះទៅដល់រួចពិនិត្យនិងបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូច យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕