ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២២ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញទទួលម្សៅសាប៊ូ ចំនួន ១៣តោន ស្មើនឹងទឹកប្រាក់ប្រមាណ ២០ ០០០(ពីរម៉ឺន)ដុល្លារ ពីលោក វណ្ណា ស៊ីនេ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងក្រុមការងារ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស សុខា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោក វណ្ណា ស៊ីនេ និងក្រុមការងារ ដែលបានឧបត្ថម្ភម្សៅសាប៊ូ សម្រាប់បន្តចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានជូនពរលោក វណ្ណា សុីនេ និង ក្រុមការងារ ព្រមទាំងក្រុមគ្រួសារទាំងអស់ ទទួលបានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕