
ព្រៃវែង ៖ នាព្រឹកថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០២២ នេះ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកសម្ភារៈការពារកូវីដ-១៩ ជាអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ក្នុងស្រុកស្វាយអន្ទរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដែលឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ នាឱកាសនោះ រួមមាន ៖ អាល់កុល ចំនួន ៦កាន ស្មើនឹង ១៨០លីត្រ និងម៉ាសការពារ ចំនួន ៥ ០០០ម៉ាស ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ក៏បានរៀបចំពិធីដាំដើមឈើ ចំនួន ២០០ដើម និងដាំជានិមិត្តរូប នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ដើម្បីបង្កើនសោភ័ណភាព និងបរិស្ថានក្នុងសាលារៀនផងដែរ៕