
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទី លោក វរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ឌុក មករា នាយការិយាល័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ និងឈានទៅដល់ការបង្ក្រាបនៃករណីដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាដូចជា៖
១ៈនៅចំណុច បណ្តោយផ្លូវជាតិ លេខ៤ បង្គោលគីឡូម៉ែតលេខ២៣ ទល់មុខរោងចក្រCPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
២ៈនៅចំណុច ផ្ទះលេខ២០ ផ្លូវលេខ១១ បុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
៣ៈនៅចំណុចផ្ទះគ្មានលេខ(ជាប់ផ្ទះលេខ១A២)ផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លទ្ធផល ៖
បានឃាត់ខ្លួនជនសង្ស័យជំនួន០៣នាក់ :
ទី១.ឈ្មោះ LI YANG ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) កើត១៩៨៨ លិខិតឆ្លងដែន(គ្មាន)
ទី២.ឈ្មោះ JEN HAO JUN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៨៤ ឆ្លងដែន 360271474
ទី៣.ឈ្មោះ CHEN POYEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)កើត១៩៩៣ ឆ្លងដែន 307520541
រួមទាំងចាប់យកវត្ថុតាងដួចជា :
១,កេតាមីន(Ketamine) ទម្ងន់ ៩៩ គ.ក្រ ៦០២,០៣ ក្រាម
២,អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៧ គ.ក្រ ៣៧៩ ក្រាម
៣,មេតំហ្វេតាមីន(WY) ទម្ងន់ ១៩០ ក្រាម
៤,នីមេតាហ្សេប៉ាម(Nimetazepam) ទម្ងន់ ៧,២ ក្រាម
សរុបមកមានសារធាតុញៀនទម្ងន់ ១០៧ គ.ក្រ ១៧៨,២៣ក្រាម។
ហេតុការខាងលើកើតឡើងកាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ២០:១៥នាទី។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕