
ព្រៃវែង ៖ បុរសម្នាក់ជានគរបាលប៉ុស្តិ៍ព្នៅ១ បានបាញ់សម្លា.ប់ស្ត្រីម្នាក់ជាប្រពន្ធចុង បន្ទាប់ពីទាស់ពាក្យសម្តីគ្នា ក្រោយពេលចេញពីកម្មវិធីខួបកំណើតកូនមិត្តភក្តិ ។ រីឯ ខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗដែរ បន្ទាប់ពីមានការបាញ់ប្រហា.រទៅលើប្រពន្ធចុងនោះ ។
ហេតុការខាងលើបានកើតឡើងកាលពី វេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវលំ មុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ ម៉ៅ សុវណ្ណហុង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ សុខ មួយ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវជាប្រពន្ធចុងរបស់ជនសង្ស័យ (ស្លា.ប់) ។
ប្រភបបានបន្ដថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះដែលគេស្គាល់ថា ជាប្តីប្រពន្ធចុងនោះ បានទៅចូលរួមកម្មវិធីខួបកំណើតកូនមិត្តភក្តិ នៅភូមិជាមួយគ្នានោះដែរ។
លុះដល់ម៉ោង៨និង៣០នាទីយប់ ពួកគាត់បានចេញពីកម្មវិធីខួបកំណើត ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលទៅដល់ពាក់កណ្តាលផ្លូវនោះ ពួកគាត់ក៏មានការឈ្លោះទាស់ទែងពាក្យសំដីគ្នា ពេលនោះបុរសជាប្តីទំនងជាស្រវឹងខ្លះផង ក៏បានដកកាំភ្លើ.ងខ្លី១ដើម ម៉ាក K54 ពីកាបូបស្ពាយ ហើយបានបា.ញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ (តែផ្ទុះ២គ្រាប់) ដោយត្រូវចំក្បាល១គ្រាប់ និងត្រូវត្រង់ក១គ្រាប់ទៀត បណ្តាលឲ្យស្ត្រីជាប្រពន្ធចុងដួលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ បុរសជាខ្មាន់កាំភ្លើ.ងដែលជានាយនគរបាលប៉ុស្តិ៍រូបនោះ ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលជំនាញ ស្រុកស៊ីធរកណ្តាល ឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវនិតិវិធីច្បាប់ ។
ចំណែឯកស.ពជនរងគ្រោះវិញ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕