
ព្រៃវែង ៖ រសៀលថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២២នេះ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងក្រុមការងារ ជួបសំណេះសំណាល និងនាំយកសម្ភារៈការពារកូវីដ-១៩ ជាអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនមត្តេយ្យសហគមទាំង៣ ក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។
អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនមត្តេយ្យសហគមទាំង៣ នាឱកាសនោះ រួមមាន ៖ អាល់កុល ចំនួន ៦កាន ស្មើនឹង ១៨០លីត្រ និងម៉ាសកូនក្មេង ចំនួន ៥០ប្រអប់ ស្មើនឹង ២ ៥០០ម៉ាស៕