កំពង់ឆ្នាំងៈ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការ ដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ មីនា ២០២២ ម្សិលមិញនេះ ធ្វើការឃាតខ្លួនក្មេងទំនើងមួយក្រុម មានគ្នាចំនួន០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការគប់កញ្ចក់រថយន្ត អ្នកដំណើរ នៅពេលយប់ តាមបណ្ដោយផ្លូវ ជាតិលេខ៥ ក្រោយពីសមត្ថកិច្ចជំនាញ បានស្រាវជ្រាវ និងស៊ើបសួរ អស់មួយរយៈពេលនិងក្រោយពេលចាប់ខ្លួន ពួកគេបានសារភាព ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយការសាកសួរ ជនសង្ស័យទាំងបីបានសារភាពថា ពួកគេ បានលួចគប់កញ្ចក់រថយន្តអ្នកដំណើរ តាមផ្លូវចំនួន ០៣លើករួចមកហើយ ក្រុមជនសង្ស័យមានគ្នា ០៤នាក់ តែសមត្ថកិច្ចឃាត់ខ្លួន បាន បីនាក់ ចំណែកម្នាក់ទៀត បានរត់គេចខ្លួនបាត់។ ក្រោយពេល ពួកគេ បានធ្វើសកម្មភាព នៅវេលាម៉ោង ៩និង៣៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កន្លងទៅ នៅចំណុចមុខសាលាបឋមសិក្សាស្មែត ស្ថិតនៅក្នុង ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បង្ករឲ្យមានការខូចខាត ទ្រព្យសម្បត្តិរបស់អ្នកដទៃ ដោយចេតនា ដោយយកដុំថ្ម គប់ទៅលើរថយន្ត អ្នកធ្វើដំណើរ បណ្ដាលឲ្យបែកកញ្ចក់ខាងមុខ ធ្លាយដល់កញ្ចក់ ក្រោយផងដែរ។
ក្រុមក្មេងទំនើង មាន
១.ឈ្មោះ គៀង សុភ័ក្ត្រ អាយុ២០ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មុខរបរ លាងរថយន្ត
២-ឈ្មោះ វ៉ា រ៉ាដេត អាយុ២៧ឆ្នាំ រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មុខរបបរ កសិករ
៣-ឈ្មោះ ផន ពុទ្ធសុភារ: អាយុ១៨ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង បីនាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ កំរិតស្រាល កសាងរឿងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕