ខេត្តស្ទឹងត្រែង ៖ គិតត្រឹមរសៀលនេះ អ្នកទោស៣នាក់ ក្នុងចំណោម៧នាក់ ដែលទម្លាយរបងថ្មគុក នៅខេត្តស្ទឹងត្រែង ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន មកវិញ នៅសល់៤នាក់ទៀត ។
អ្នកទោស៣នាក់ បន្ថែមទៀតហើយ ក្នុងចំណោម៧នាក់ ហែកគុករត់ ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ខណៈអ្នកទោស៤នាក់ផ្សេងទៀត ដែលរត់ចេញពី ពន្ធនាគារ ខេត្តស្ទឹងត្រែង ខណៈសមត្ថកិច្ច កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនយ៉ាងយកចិត្តទុកដាក់។អ្នកទោសដែលសមត្ថកិច្ច តាមចាប់ខ្លួនបាន នៅថ្ងៃទី ១០ ខែវិច្ឆិកានេះ
ទី១ ឈ្មោះភិត ងិន អត្តលេខ ST ០០២១១៩ ឆ្នាំកំណើត ១៩៨១ ទ បទល្មើសជួញដូរខុសច្បាប់នូវសារធាតុញៀន។
ទី២ ឈ្មោះ វ៉ាន់ ភូ អត្តលេខ ST ០០២១១៥៣ ឆ្នាំកំណើត១៩៩៣ បទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ដោយឡែកអ្នកទោសម្នាក់ទៀត ឈ្មោះ ទូច វ៉ាត អត្ថលេខST ០០១៧៣២ កើតនៅឆ្នាំ១៩៨១ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ច ចាប់បាន តាំងពីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា នៅចំណុចវាលស្រែ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
គួររំលឹកផងដែរថា នៅវេលាម៉ោង ៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទោសចំនួន ៧នាក់ បានទម្លុះរបងថ្ម រត់គេចខ្លួនពី ពន្ធនាគារខេត្តស្ទឹងត្រែង ។
លោក ឈុន តារា បានឲ្យដឹងថា ក្នុងចំណោមអ្នកទោសទាំង ៧នាក់ នោះមានម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ទោសអស់មួយជីវិត និងម្នាក់ទៀត ជាប់ទោសពី បទប្លន់ ឬលួចមានស្ថានទម្ងន់ទោស៕