
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២២នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាគណៈអធិបតីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ នៅសាលប្រជុំសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។