
ព្រះវិហារ ៖ រថយន្តអភិបាលស្រុករវៀង បើកបុកជាមួយរថយន្តដឹកអ្នកដំណើរ ៤២កៅអី របស់ក្រុមហ៊ុន ថុង លី កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ផ្លូវជាតិ លេខ៩៥ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ស្ថិតក្នុងភមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ មានភាគីរថយន្តឡិចសុីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-8491 បើកបរដោយលោក ហ៊ោ ប៊ុនហួ អភិបាលស្រុករវៀង ក្នុងទិសដៅពីកើតទៅលិច លុះដល់ត្រង់កន្លែងកើតហេតុ ក៏បានបុកជាមួយនិងរថយន្តដឹកអ្នកដំណើរ ៤២ កៅអី ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-3462 របស់ក្រុមហ៊ុន ថុង លី ដែលបើកច្រាសទិសគ្នា បណ្តាយឲ្យរថយន្តទាំង២គ្រឿងខ្ទេចផ្នែកខាងមុខដូចគ្នា ហើយលោកអភិបាលរងរបួសស្រាល ហើយបានបញ្ជូនទៅព្យាបាលនៅបន្ទីពេទ្យបង្អែកខេត្តកំពង់ធំ ។
ក្រោយកើតហេតុ រថយន្តទាំង២ត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ស្រុក យកទៅរក្សាទុកនៅអធិការស្រុករវៀង រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕