
បន្ទាយមានជ័យ ៖ រសៀលនេះលោកបណ្ឌិត គុណ រតនា និងលោក អ៊ុយ ច័ន្ទរិទ្ធ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុងប៉ោយប៉ែត តំណាងលោក តឹប យ៉ាឌី ប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុងប៉ោយប៉ែត និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព និងមានជំងឺប្រចាំកាយ ចំនួន ៦គ្រួសារ រស់នៅភូមិផ្សារកណ្តាល ភូមិគីឡូលេខ៤ និងភូមិប្រជាធម្មលិច ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ។
អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ព្រហ្ម រដ្ឋា ដែលក្រុមការងារ បានប្រគល់ជូនប្រជាពលរដ្ឋទាំង ៦គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ មី ចំនួន ១កេស ខ្ទឹមស ចំនួន ០,៥គីឡូក្រាម អំបិល ចំនួន ០,៥គីឡូក្រាម ប៊ីចេង ចំនួន ០,៥គីឡូក្រាម ស្ករស ចំនួន ១គីឡូក្រាម ប្រេងឆា ចំនួន ១ដប ទឹកបរិសុទ្ធ ចំនួន ២យួរ និងថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ៕