
ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតួូទាំងស្រវឹង ទៅនិងបុករថយន្តពីមុខពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ ។
គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពី វេលាម៉ោង ១១នឹង៣៥នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ តាមបណ្តោយ ផ្លូវលេខ៣៣៦ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបុរសម្នាក់ បើកបរម៉ូតូមួយគ្រឿងម៉ា ក Honda Beat ពណ៌ខៀវលាយ ស ពាក់ស្លាកលេខភ្នំពេញ 1HB-8474 ក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុករថយន្តសេរីទំនើបមួយគ្រឿងម៉ាក Audi Q8 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BG-5797 ក្នុងទិសដៅបញ្ជ្រាសគ្នា បណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ចំណែកឯម៉ូតូ និងរថយន្តរងការខូចខាតផ្នែកមុខដូចគ្នា ។
ក្រោយពីកើតហេតុ បានមួយសន្ទុះមកភាគីខាងម៉ូតូបានមកដល់កន្លែងកើតហេតុ ហើយធ្វើការចរចាជាមួយនិងភាគីរថយន្ត ដោយភាគីខាងម៉ូតូព្រមសងថ្លៃខូចខាតពាក់កណ្តាលទៅឲ្យខាងរថយន្តដើម្បីបញ្ជប់រឿងនៅកន្លែងកើតហេតុ ៕