
ភ្នំពេញ៖ ក្មេងទំនើងពីរក្រុម បើកឆាកប្រយុទ្ធគ្នាពេញដងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៦នាក់ នៅយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូជាច្រើន ចេញពីម៉ាតមួយកន្លែងនៅតាមបណ្តោយផ្លូវ ៣១០ កែងផ្លូវលេខ ១៦៣ ត្រូវបានក្មេងទំនើងមួយក្រុមទៀតមានគ្នាប្រមាណ១០នាក់ ជិះម៉ូតូចំនួន៥ គ្រឿង បានធ្វើសកម្មភាពដេញកាប់គ្នាពេញផ្លូវ បណ្ដាលឲ្យភ្ញាក់ផ្អើលតាម បណ្តោយផ្លូវលេខ ៣១០ រហូតដល់ម្តុំអាគារវឌ្ឍនៈ ដែលធ្វើអោយបុរស០២នាក់ រងរបួសធ្ងន់ត្រូវបានរថយន្ត សាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ បន្សល់តែម៉ូតូមួយគ្រឿងម៉ាក Zoomer ពណ៌ក្រហមលាយ ស ពាក់ស្លាកលេខភ្នំពេញ 1GL-0326 និងដាវមួយដើម។
ប្រភពបានបន្តទៀតថា មួយសន្ទុះក្រោយមកភាគីរងគ្រោះបានធ្វើសកម្មភាពដេញវាយបកវិញរហូត ដល់ផ្លូវព្រះមុនីវង្សកែងផ្លូវលេខ២៧៨ បានជិះដេញគ្នាបញ្ច្រាស់ទិសបណ្តាលអោយម៉ូតូមួយគ្រឿងម៉ាកHonda dream c125 ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ ស ពាក់ស្លាកលេខភ្នំពេ ញ 1IJ-9168 ជិះគ្នាពីរនាក់ដូចគ្នាបណ្តាលអោយរងរបួសធ្ងន់ស្រាល៤នាក់ ចំណែកឯម៉ូតូ Dream C125 រងការខូ ចខាតស្ទើរទាំងស្រុង និងម៉ូតូScoopy រងការខូចខាតផ្នែកខាងមុខ។
ក្រោយពីកើតហេតុរួចកម្លាំងសមត្ថកិច្ច បានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការសាកសួរពីហេតុការ ហើយភាគីខាងម៉ូតូ Dream C125 ព្រមសងសំណងទៅភាគីម៉ូតូ Scoopy ចំនួន១០០$ ដើម្បីបញ្ចប់រឿង ។
ចំណែកពាក់ព័ន្ធករណី ហឹង្សា និងកាប់យកស្លាកលេខម៉ូតូ សមត្ថកិច្ចបានឃាត់ម៉ូតូ Dream C125 ទុកបណ្តោះអាសន្នរងចាំស្រាវជ្រាវបន្តទៀត ៕