
ភ្នំពេញ ៖ បុរសម្នាក់បានដេកស្លា.ប់នៅក្នុងបន្ទប់ជួលមួយកន្លែងសង្ស័យខ្យល់.គ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស.ពជនរងគ្រោះមានឈ្មោះ ថុល ដារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើការងាររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅភូមិកាប់ដៃ ឃុំស្នូល ស្រុកស្នូល ខេត្តក្រចេះ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលជាប់គ្នា និងបន្ទប់រងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបន្ទប់បិទទ្វារមិនមានចាក់សោទ្វារនៅខាងក្រៅនោះទេ គឺដាក់គន្លឹះទ្វារខាងក្នុង ព្រមទាំងមិនឃើញជនរងគ្រោះចេញទៅធ្វើការងារពីរទៅបីថ្ងៃមកហើយ ទើបមានការសង្ស័យ ហើយក៏បាននាំគ្នាទៅគោះទ្វារ និងស្រែកហៅ តែមិនឃើញមានការឆ្លើយតបមកវិញសោះ ។
ដោយឃើញដូច្នេះ ពួកគាត់ក៏បាននាំគ្នាគាស់ទ្វារមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លា.ប់ទាំងបែកពពុះមាត់ និងមានស្នាមជាំនៅលើខ្លួន ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ហើយក៏នាំគ្នាទាក់ទងទៅអាជ្ញាធរភ្លាមៗ ។
ក្រោយទទួលបានដំណឹង កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយក៏បានទាក់ទងទៅខាងម្ចាស់ផ្ទះជួល ដើម្បីអោយមកកន្លែងកើតហេតុ និងហៅអ្នកឃើញហេតុការណ៍ខាងលើ ដើម្បីសាកសួរ និងទាក់ទងបន្តទៅផ្នែកជំនាញចក្ខុ ដើម្បីអោយមកធ្វើកោសល្យវិច័្ចយរកមូលហេតុ។
ក្រោយពេលកើតហេតុ បន្ទាប់ពីខាងផ្នែកជំនាញចក្ខុធ្វើកោសល្យវិច័្ចយរួចរាល់ហើយ បានសន្និដ្ឋានថា ស.ពជនរងគ្រោះស្លា.ប់ដោយសារជំងឺគាំងបេះដូង បន្ទាប់ពីពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់ ស.ព ជនរងគ្រោះឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕