
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កញ្ញា ពាក សិលា ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុក ថ្មពួក និង លោក ចេង ចំរើន អភិបាល រង ស្រុក ថ្មពួក ព្រមទាំងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ប្រគល់ជូនសិស្ស និងប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥គ្រួសារ រស់នៅភូមិថ្មពួក ភូមិកសិណ និងភូមិស្វាយ ក្នុងឃុំថ្មពួក ស្រុកថ្មពួក ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ។
សូមបញ្ជាក់ថា អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ព្រហ្ម រដ្ឋា ដែលកញ្ញា ពាក សិលា និងក្រុមការងារ ប្រគល់ជូនសិស្ស និងប្រជាពលរដ្ឋទាំង ៥គ្រួសារ នាឱកាសនោះក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២០គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ ត្រីខ ចំនួន ១០កំប៉ុង ថ្នាំ ឃីត ចំនួន ២ប្រអប់ ទឹកបរិសុទ្ធ ចំនួន ៤យួរ និងភួយ ចំនួន ១ ផងដែរ៕