
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោក ប៊ូន លាងផេង អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកព្រះនេត្រព្រះ ជាតំណាងលោក សូ សុធាន ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកព្រះនេត្រព្រះ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ១០គ្រួសារ នៅភូមិអូរ ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ។
សូមបញ្ជាក់ថា អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ព្រហ្ម រដ្ឋា ដែលលោក ប៊ូន លាងផេង និងក្រុមការងារ ប្រគល់ជូនប្រជាពលរដ្ឋទាំង ១០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម, ទឹកត្រី ចំនួន ១យួរ, ទឹកស៊ីអ៊ីវ ចំនួន ១យួរ, មី ចំនួន ១កេស, ត្រីខ ចំនួន ១០កំប៉ុង និងម៉ាសការពារ ចំនួន ១ប្រអប់៕