
ព្រៃវែង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត នឹង រថយន្តបើកបញ្ច្រាស់ទិសគ្នា បានបុកគ្នាបណ្ដាលឲ្យមានមនុស្សម្នាក់ស្លា.ប់នៅចំណុចលើផ្លូវជាតិលេខ១១ ទំនប់ក្រវាត់ក្រុងថ្មីខាងត្បូងគល់ស្ពានតាហៃចម្ងាយ ៥០ ម៉ែត្រ ភូមិលេខ៨ សង្កាត់កំពង់លា ក្រុងព្រៃវែង ខេត្តព្រៃវែង។
ហេតុការណ៌នេះកើតឡើងកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង១៨និង៥០នាទី។
សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ ក្បាលរថយន្តពណ៌ស ទ្រុងពណ៌ស ពាក់ស្លាកលេខព្រៃវែង 3A 2033 បើកបរដោយ ឈ្មោះ ជន ដារ៉ា ភេទប្រុស អាយុ ៤២ ឆ្នាំ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង បើកពីទិសខាងត្បូងទៅទិសខាងជើង ខូចខាតក្បាលរថយន្តទាំងស្រុង និងអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ ក្បាលរថយន្តពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខត្បូងឃ្មុំ 3A 1926 បើកបរដោយឈ្មោះ ម៉ុង ហុង ភេទប្រុស អាយុ ២៧ ឆ្នាំ ភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បើកពីទិសខាងជើងទៅទិសខាងត្បូង ខូចខាតក្បាលរថយន្តទាំងស្រុងដូចគ្នាបណ្តាលឲ្យអ្នករួមដំណើរស្លាប់មា្នក់ឈ្មោះ ផៃ តូម៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
