
ភ្នំពេញ៖ បុរស០២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ ប្រើដែកលួសគាស់សោទ្វារផ្ទះ លួចទ្រព្យ សម្បត្តិមិនសម្រេច។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅថ្ងៃទី២១-០៣-២០២២ ម៉ោង០៤និង០០នាទីស្ថិតនៅផ្ទះ៦២ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ជនរងគ្រោះមានឈ្មោះវ៉ាន់ ខាវី ភេទ ប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់ នៅផ្ទះកើតហេតុ។
ជនសង្ស័យឃាត់ខ្លួនទាំង ០២នាក់មាន ៖
ទី១-ឈ្មោះង្វៀង យ៉ាំងស៊ី ភេទ ប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិត ប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
ទី២-ឈ្មោះដេណ ដណ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុជនរងគ្រោះ ចាក់សោទ្វារផ្ទះ ទៅទិញ បន្លែយកមកលក់ ស្រាប់តែជនសង្ស័យទាំង ០២នាក់ បានយកដែកលួសកែច្នៃឆ្កឹះសោទ្វារផ្ទះជនរងគ្រោះឲ្យរបើក ចូលរកលួចទ្រព្យសម្បត្តិក៏ត្រូវជនរងគ្រោះ មកទាន់ហើយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ច។លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ មានសារធាតុញៀនក្នុងខ្លួន៕