
ភ្នំពេញ ៖ យុវជនម្នាក់ចេញពីកម្មវិធីជួបជុំមិត្តភក្តិ ហើយឈប់ម៉ូតូនិយាយទូរស័ព្តាមផ្លូវ ក៏ត្រូវជនសង្ស័យម្នាក់យកដាវកែច្នៃមកគំរាមកា.ប់ប្ល.ន់យកទូរស័ព្ទ តែត្រូវជនសង្ស័យប្រតាយប្រតប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ជួយឃាត់ខ្លួនបានជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៏នេះកើតឡើង កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២១ ខែមិនានេះ ចំនុចផ្លូវ៤៣១ កែងផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះ ដេត វីត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE 5369 រីឯ ជនសង្ស័យមានឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរមិនពិតប្រាកដ ។
ប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូ ចេញពីកម្មវិធីជួបជុំមិត្តភក្តិ គោលបំណងត្រឡប់ទៅផ្ទះវិញលុះមកចំនុចកើតហេតុ ក៏បានឈប់ម៉ូតូនិយាយទូរស័ព្ទជាមួយមិត្តភក្ដិ ពេលនោះ ក៏ស្រាប់តែមានជនសង្ស័យម្នាក់បានយកដាវកែច្នៃមកគំរាមកា.ប់ប្ល.ន់យកទូរស័ព្ទរបស់គាត់ ម៉ាកiphone X តែពេលនោះ រូបគាត់ជាជនរងគ្រោះបានប្រតាយប្រតប់គ្នាជាមួយនិងជនសង្ស័យ បណ្ដាលអោយជនសង្ស័យកា.ប់ត្រូវដៃ និងជើងហូរឈាម និងរបួសផ្ទៃមុខបន្តិចដែរ ។
ប្រភពដដែលបានបន្តទៀតថា នៅពេលរូបគេរងរបួសហើយ ក៏បានស្រែកឆោឡោថា ចោរៗ ផ្អើលដល់អ្នកដំណើរដទៃទៀតជិះឆ្លងកាត់ទីនោះ ក៏បាននាំគ្នាជួយដេញចាប់ឃាត់ខលួនបានប្រគល់ជូនសមត្ថកិច្ចតែម្ដង ។
ចំណែកជនសង្ស័យវិញ បានសារភាពថា រូបគេទើបប្រើប្រាស់គ្រឿងញៀនអស់ចំនួន១០ម៉ឺនរៀល ហើយចេញធ្វើសកម្មភាពប្ល.ន់បែបនេះតែម្ដង ។
ក្រោយពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ដើម្បីចាត់ការតាមនិតិវិធីជាបន្តទៀត ៕