
ភ្នំពេញ៖ តាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
កាលពីវេលាម៉ោង១៧ និង២០នាទី នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៩) ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី យិន បញ្ញារិទ្ធ. លោក វរ:សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក វរ:សេនីយ៍ទោ ឌុក មករា នាយការិយាល័យ. មានការចូលរួមសហការពីនាយកដ្ឋានស៊ើបការខាងក្រៅនិងបច្ចេកទេស កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួលដោយលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរកាស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបបាន ០២គោលដៅផ្សេងគ្នាគឺ៖
ទី១ នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងសាតុធាតុញៀនប្រហែលជាង២០គីឡូក្រាម រួចគ៏បានឈានទៅឆែកឆេរលំនៅឋាន។
នឹងទី២ នៅវេលាម៉ោង១៩:៣០នាទី នៃថ្ងៃ ខែ ឆ្នាំដដែល បានឆែកឆេរលំនៅដ្ឋាន ចំណុច ផ្លូវបេតុង ផ្ទះលេខ ៥៩៤ ក្រុមទី១៧ ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លីចំនួន០១ដើម។
សរុបលទ្ធផលមក ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់៖
ទី១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ។
ទី២-ឈ្មោះហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ។
ទី៣-ឈ្មោះ គង់ សុគន្ធារី ភេទស្រីអាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងរួមមាន៖
គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន ៦០ដុំ ស្មើទម្ងន់សុទ្ធ ២១ គ.ក្រ ១៧៥.០៩ក្រាម។
អាវុធខ្លីចំនួន០១ដើម ម៉ាកឡុង១៩ និង មធ្យោបាយធ្វើសកម្មភាព រថយន្ត ម៉ាកព្រូស០១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕