
សៀមរាប ៖ នៅរសៀលថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២២នេះ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានជក្រុមការងាររៀបចំ និងខ្លឹមសារ នៃកិច្ចប្រជុំក្រុមតូចក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២២ និងក្រុមការងារ ចូលរួមដឹកនាំ និងសម្របសម្រួលដំណើរការកិច្ចប្រជុំក្រុមពិភាក្សាក្រុមតូច ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប ។
កិច្ចប្រជុំក្រុមពិភាក្សាក្រុមតូច ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២២ នេះ បែងចែកជា ៣ក្រុម ដោយពិភាក្សាលើប្រធានបទ ចំនួន ៣ គឺទី១. ការរៀបចំរចនាសម្ព័ន្ធ ស.ស.យ.ក. ថ្នាក់ឃុំ សង្កាត់ ទី២. ការកៀរគរយុវជនចូលរួម ស.ស.យ.ក. និងទី៣. យុវជនក្នុងបុព្វហេតុជាតិនិងការអភិវឌ្ឍអនាគតប្រកបដោយចីរភាព ។
កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាសៀមរាប ក្នុងខេត្តសៀមរាប៕