សៀមរាប ៖ នារសៀលថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដែលគ្រោងរៀបចំនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ខាងមុខ ។