
ត្បូងឃ្មុំ ៖ ស្ត្រីវ័យ៤៧ឆ្នាំម្នាក់ បានស្លា.ប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅក្រោមសំយ៉ាបផ្ទះបាយរបស់ខ្លួន ស្ថិតនៅភូមិចាន់ទំ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងហើយបានរាយការណ៏ប្រាប់សមត្ថកិច្ចព្រមទាំងនគរបាលបច្ចេកទេសខេត្ដដើម្បីតចុះមកពិនិត្យសា.ក.ស.ព ។ហេតុការណ៏នេះបានកើតឡើងច នៅវេលាម៉ោង១០និង៤៣នាទីព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២២ ។
បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីឈ្មោះ សាត ឡេង ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិស្លែងប្រាប់ថា ឈ្មោះយ៉ាន់ សុធា ភេទស្រី បានសម្លប់ខ្លួន ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយឃើញជនរងគ្រោះស្លា.ប់នៅចំណុចក្នុងបន្ទប់ផ្ទះបាយ រួចធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុ រង់ចាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុក មកពិនិត្យកន្លែងកើតហេតុនិងធ្វើកោសលវិច័្ចយលើសាកសព ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការបំភ្លឺពីប្តីឈ្មោះ ថន ធី ភេទប្រុស អាយុ៥២ឆ្នាំ នៅវេលាម៉ោង៨ព្រឹក គាត់បានទៅកាប់ដីស្រែ មកចាក់ខាងកើតផ្ទះខ្លួនឯង ឃើញប្រពន្ធគាត់នៅអង្គុយលើគ្រែក្រោមផ្ទះ ។
លុះវេលាម៉ោង៩ជាង គាត់បានមកដួសបាយដាក់បាតលោក រួចហើយបានឡើងលើផ្ទះដេកប្រហែល១ម៉ោងជាង ទើបចុះមកវិញដើរទៅចង្ក្រានបាយបានឃើញប្រពន្ធដេកលើដីប្រឡាក់សុទ្ធតែឈាមនិងមានកាំបិតចុងស្រួចចាក់ជាប់បំពង់កស្លាប់បាត់ហើយ។
តាមការបំភ្លឺរបស់ម្តាយបង្កើតជនរងគ្រោះឈ្មោះ មិន នន់ អាយុ៧៥ ឆ្នាំ នៅភូមិចាន់ទំ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថាដោយឃើញកូនគាត់ចេះតែអង្គុយជ្រុប មិននិយាយស្តី គាត់តែងតែទៅលួងលោម និងនិយាយលើកទឹកចិត្ត មិនអោយគិតច្រើន និងគិតផ្តេសផ្តាស់ជាច្រើនលើកមកហើយ ។
ក្រោយពីកម្លាំងជំនាញបច្ចេកទេសខេត្ត សហការជាមួយកំលាំងច្ចេកទេសស្រុកត្បូងឃ្មុំ និងពេទ្យមណ្ឌលសុខភាពឃុំជីគរ ពិនិត្យកន្លែងកើតហេតុនិងជុំវិញកន្លែង កើតហេតុពិនិត្យលើសាកសពរួចហើយបានសនិ្នដ្ឋានថា ឈ្មោះយ៉ាន់ សុធា ពិតជាបានយកកាំបិតចុងស្រួចចាក់បំពង់កខ្លួនឯងពិតមែន ពុំមានពាក់ពាន់និងបទល្មើសអ្វីឡើយ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មូលហេតុដែលស្ត្រីរូបនេះយកកាំបិតចុងស្រួចចាក់បំពង់កធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារតែតូចចិត្តនិងខ្លួនមានជំងឺរ៉ាំរ៉ៃជាង១០ឆ្នាំមកហើយ ។
បន្ទាប់ពីបានពិនិត្យសាកសពរួចរាល់កម្លាំងជំនាញបានប្រគល់សពទៅសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ៕