
កំពង់ស្ពឺ ៖ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចសហការជាមួយ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣៣នាក់។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៧ខែមីនាឆ្នាំ២០២២ត្រង់ចំណុចភូមិទី៦ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
ដោយមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែង។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន ៣៣នាក់ក្នុងនោះស្រីម្នាក់ពាក់ព័ន្ធការចែកចាយគ្រឿងញៀន និងប្រើប្រាស់ព្រមទាំងបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅសក្រាមចំនួន៦៨កញ្ចប់និងថ្នាំគ្រាប់ ពណ៌ក្រហមចំនួន១០គ្រាប់(មិនទាន់ថ្លឹង)
២.ដបសម្រាប់ប្រើប្រាសគ្រឿងញៀនចំនួន៤,ខ្សៀជក់ចំនួន៥,ថង់ច្រកថ្នាំមួយចំនួន
៣.អាវុធខ្លី១ដើម ម៉ាក កា៥៩ លេខ៣៧២៧គ្រាប់ចំនួន៦គ្រាប់ បង់គ្រាប់១
៤. ម៉ូតូចំនួន១០គ្រឿង
៥.ទូរស័ព្ទ១៣គ្រឿង
៦-power bank១
៧.កន្ត្រៃ៣ដើម
៨. ដាវ១ ដើម ។
បច្ចុប្បន្នជនសង្ស័យទាំងអស់រួមនិងវត្ថុតាងត្រូវបានប្រគល់ទៅឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីចាត់ការបន្តនីតិវិធី។