ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់សហព័ន្ធកីឡាល្បុក្កតោកម្ពុជា ជាមួយនឹងឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នាសាលប្រជុំ NOCC ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ឯកឧត្តម កែវ រ៉េមី អនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាមួយចំនួនទៀត៕