
សៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា ដោយសារប្ដីខឹងប្រពន្ធបើករថយន្ដដឹកដីទម្លាក់ក្នុងរណ្ដៅដីដ៏ជ្រៅមួយកន្លែង ក្នុងបំណងសម្លាប់ខ្លួនទាំងពីរនាក់ ចុងក្រោយដោយសារអាណិតប្រពន្ធពេកក៏បានហែលស្រង់ប្រពន្ធដល់លើកគោកក៏អស់ដៃអស់ជើងស្លាប់ខ្លួនឯងតែម្ដង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចរណ្ដៅដី អេង សុខហ្គិច ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះគឺជនរងគ្រោះបង្កឡើងដោយខ្លួនឯង បើកឡានធ្លាក់ចូលរណ្តៅដី។ ជនរងគ្រោះមានឈ្មោះ ស៊ុយ ស៊ីហ៊ិញ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបបរបើកឡានដឹកដី រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប(អ្នកបើកបរស្លាប់)។ អ្នករួមដំណើរជាមួយត្រូវជាប្រពន្ធរងរបួសស្រាលឈ្មោះ ភុន ផល្លា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអ៊ុតសក់ រស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលមានជម្លោះជាមួយប្តីប្រពន្ធនៅក្នុងរថយន្ដក៏រេចង្កូតធ្លាក់ចូលក្នុងរណ្ដៅដី។
បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕