
បន្ទាយមានជ័យ ៖ បុរសម្នាក់ស្រវឹងស្រាកើតជាជម្លោះជាមួយប្រពន្ធ បានស្ទុះទាញកៅអី ជ័រ គោលបំណងវាយ ប្រពន្ធ តែជាអកុសលបែរជាទៅចំ កូនស្រី អាយុទើបតែជាង១ខួប ដែលដេកជិតម្តាយ បណ្តាលអោយរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សមត្ថកិច្ចបានអោយដឹងថា ជនដៃដល់ជាឱពុកឈ្មោះ លួស ធំ អាយុ ២៨ឆ្នាំ រស់នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានប្រពន្ធឈ្មោះ ខន ខួច អាយុ ៣៨ឆ្នាំ និងកុមារីរងគ្រោះជាកូនឈ្មោះ លួស ស្រីនី អាយុមួយខួបប្រាំពីរខែ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុបុរសជាប្ដី បានផឹកស៊ីនៅផ្ទះមិត្តភ័ក្ត រស់នៅភូមិជាមួយគ្នា ហើយស្រវឹងរៀងៗខ្លួនហើយក៏ត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះ ក៏បានឈ្លោះប្រកែកដីគ្នាជាមួយប្រពន្ធ។
ខណៈកំពុងឈ្លោះគ្នាប្រពន្ធបានបីកូនទៅដេកនៅក្នុងមុង ធ្វើឲ្យប្តឹរឹតតែខឹង ក៏ទាញកៅអីជ័រវាយទៅលើប្រពន្ធ កំពុកដេកជាមួយកូនស្រី ទើបធ្វើឲ្យត្រូវកូនស្រីមួយកៅអីជ័រចំសៀតផ្ការខាងស្តាំរបួសធ្ងន់ និងត្រូវម្តាយរបួសស្រាល ពេលម្តាយដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ត្រូវបានស្លាប់នៅមន្ទីរពេទ្យតែម្តង។
បុរសជាឱពុកត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅអធិការស្រុកថ្មពួក និងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនទៅតុលាខេត្ត នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។