ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណៈកម្មាធិការ គ. ២៧៨ ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តឆ្នាំ២០២២ របស់ក្រុមការងារយុវជនខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅភោជនីយដ្ឋានសេវេនប្រាយឃីង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។