
បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្តម ឡៅ សំពរ អនុប្រធានផ្នែកព័ត៌មានវិទ្យា និងបណ្តាញសង្គម ជាតំណាងឯកឧត្តម ទូច វណ្ណៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងជាប្រធានផ្នែកព័ត៌មានវិទ្យា និងបណ្តាញសង្គម នៃក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ប្រគល់ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៥គ្រួសារ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក សម្រាប់ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ។
សូមបញ្ជាក់ថា អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ
ព្រហ្ម រដ្ឋា ដែលឯកឧត្តម ឡៅ សំពរ និងក្រុមការងារ ប្រគល់ជូនប្រជាពលរដ្ឋទាំង ៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២០គីឡូក្រាម, មី ចំនួន ១កេស, ទឹកត្រី ចំនួន ១យួរ, ទឹកស៊ីអ៊ីវ ចំនួន ១យួរ, ទឹកបរិសុទ្ធ ចំនួន ១កេស, ត្រីខកំប៉ុង ចំនួន ១យួរ, ម៉ាស ចំនួន ១ប្រអប់, អាល់កុល ចំនួន ២លីត្រ និងថវិកា ចំនួន ៥ម៉ឺនរៀលផងដែរ៕