
ភ្នំពេញ៖ ករណីហិង្សា មួយកេីតឡេីងរវាងប្តីប្រពន្ធ មួយគូរបាប្រេីប្រាស់ហិង្សាប្តីវៃប្រពន្ធនិងយកកាំភ្លេីងភ្ជង់គំរាមថែមទៀតផង ហេតុការណ៍ នេះបានកេីតឡេីងតាំងពីរសៀលថ្ងៃទី១២ ខែមិនា ឆ្នាំ ២០២២ ស្ថិត នៅ តាមបណ្តោយផ្លូវ១៥០ សង្កាត់ ទឹក ល្អក់ ទី២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។
តាមសម្តីរបស់ប្រពន្ធស្របច្បាប់ របស់ លោក មុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា មុនពេលកេីតហេតុគឺប្តីរបស់គាត់បានចោទគាត់ថាលួចលុយរបស់ប្តី ហេីយប្តីរបស់គាត់បានព្យាយាមសួរនាំនិងឈានដល់ការប្រេីអំពេីហិង្សាមកលេីរូបគាត់តែម្តង និងបានយកកាំភ្លេីងភ្ជង់គំរាមគាត់ និងកូនឈ្នួលថែមទៀតផង ។
ស្ត្រីដែលជាប្រពន្ធបានបន្តទៀតថា រូបគាត់ជាមួយនិងប្តីបានរៀបការជាមួយគ្នាអស់រយះពេល១៣ឆ្នាំហេីយ ដោយប្តីរបស់គាត់តែងតែប្រេីអំពេីហិង្សាមកលេីរូបគាត់រហូត មានការជេរប្រមាថនិងគម្រាមសម្លាប់ផងដែរ ពេលខ្លះបុរសជាប្តីដែលមានតួនាទី ជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានគំរាមឪពុកម្តាយរបស់ខ្លួនចាប់ដាក់គុកផងដែរ គ្រាន់តែឪពុកម្តាយរបស់ខ្លួនណែនាំថាកុំអោយឈ្លោះគ្នាសោះ។
សូមបញ្ជាក់ផងដែរថា លោកស្រី ហេង មួយគារ បានរៀបការជាមួយ លោក មុត ដារ៉ា រយះពេល១៣ឆ្នាំហេីយ មានកូនចំនួន៣នាក់ ប្រុស១នាក់ ស្រី២នាក់ ។
ជនរងគ្រោះជាប្រពន្ធបានទៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី២ ដេីម្បីដាក់ពាក្យបណ្តឹងដោះស្រាយតាមផ្លូវច្បាប់ផងដែរ។ ជាមួយគ្នានេះស្រ្តីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួនដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះ៕