
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករទេះអេតចាយកំពុងឈប់លេីស្ពានច្បារអំពៅពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនិងស្ពានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលវេលាម៉ោង១០និង១០នាទីយប់ថ្ងៃ ទី១១ ខែ មីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពីបុរសជាម្ចាស់រទេះអេតចាយបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានអូសរទេះអេតចាយពីលិចឡើងស្ពានមកត្រើយខាងកើតពេលមកដល់ចំពាក់កណ្ដាលស្ពានបានឈប់រទេះអេតចាយបត់ជើងតូចមិនទាន់រួចផងស្រាប់តែមានបុរសម្នាក់សង្ស័យជនជាតិចិនជិះម៉ូតូម៉ាកzoomer-x ពណ័ខ្មៅពាក់ផ្លាកលេខភ្នំពេញ1 HS- 9912 ធ្វើដំណើរស្របគ្នាមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរទេះអេតចាយវិលមួយជុំម៉ូតូដួលអូសជាច្រើនម៉ែត្របណ្ដាលឲ្យជនរងគ្រោះបោកក្បាលលើស្ពានស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែកើតហេតុបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះវាស់វែងយកម៉ូតូនិងរទេះអេតចាយទៅរក្សាទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ។
ដោយឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យរងចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕