
កណ្តាល ៖ ស្ត្រី២នាក់រងរបួសធ្ងន់ដោយសារឡានដឹកដីមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកជាមួយម៉ូតូរម៉កមួយគ្រឿង ចំណែកអ្នកបើកបររថយន្ត បានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានលេខ៤ខាងជើង លើផ្លូវជាតិលេខ២១ ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បើតាមរបាយការណ៍ពីសមត្ថកិច្ចដែលបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ចង្កូតស្តាំ TK:0369 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវ ក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាក HONDA WAV មួយគ្រឿង គ្មានស្លាកលេខ ដោយអ្នកបើកម៉ូតូរ៉ឺម៉កឈ្មោះ អិន ចាន់ថុន ភេទស្រី អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ និង អ្នកជិះលើរ៉ឺម៉ក ឈ្មោះ អិន ចាន់ថា ភេទស្រី អាយុ៤៣ឆ្នាំ បាក់ជើងឆ្វេង ត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យជ័យជ័យជំនះដើម្បីសង្គ្រោះជាបន្ទាន់ ។
ចំណែកមធ្យោបាយទាំងពិរ សនត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។