
កំពង់ស្ពឺ ៖ បុរសម្នាក់ជិះម៉ូតូបុករថយន្តពីរក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៧និង៨៨។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលា ម៉ោង៨យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាក់ វ៉េវអាល់ហ្វា ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វណ្ណ វិសាល ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិទី ២ ឃុំត្រែងត្រយឹង ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ។
បើកបរមកពីទិសពីកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុករថយន្ត មួយគ្រឿង ម៉ាក អុីស៊ុយស៊ុយ (ISUZU) ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-6655។
ប្រភពបានបន្តទៀតថា រថយន្តខាងលើ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-3366 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលឈប់នៅលើចិញ្ចើមផ្លូវខាងស្តាំ (គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល)។
មន្ត្រីនគរបាលជំនាញ វាស់វែងនិងកត់កំណត់ហេតុហើយបានប្រគលសពជនរងគ្រោះឲ្យក្រុមគ្រួសារ យកទៅមធ្វើបុណ្យតាមប្រពៃណី ។
ចំណែកវត្ថុតាងទាំងពីរគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ ត្រែងត្រយឹង ដើម្បីចាត់ការតាមនិតិវិធី ៕