បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក អ៊ុយ ច័ន្ទរិទ្ធ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុងប៉ោយប៉ែត ជាតំណាងលោក តឹប យ៉ាឌី ប្រធានក្រុមការងារអភិវឌ្ឍយុវជនក្រុងប៉ោយប៉ែត និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៦គ្រួសារ រស់នៅភូមិផ្សារកណ្តាល ភូមិគីឡូលេខ៤ និងភូមិប្រជាធម្មលិច ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃ ។
អំណោយឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ដែលលោក អ៊ុយ ច័ន្ទរិទ្ធ និងក្រុមការងារ ប្រគល់ជូនប្រជាពលរដ្ឋទាំង ៦គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម, ទឹកត្រី ចំនួន ១យួរ, ទឹកស៊ីអ៊ីវ ចំនួន ១យួរ, មី ចំនួន ១កេស, ខ្ទឹមស ចំនួន ០,៥គីឡូក្រាម, អំបិល ចំនួន ០,៥គីឡូក្រាម, ប៊ីចេង ចំនួន ០,៥គីឡូក្រាម, ស្ករស ចំនួន ១គីឡូក្រាម, ប្រេងឆា ចំនួន ១ដប, ទឹកសុទ្ធ ចំនួន ២យួរ និងថវិកា ចំនួន ៥ម៉ឺនរៀល ។ ដោយឡែកគ្រួសារ ១ ក្នុងចំណោមគ្រួសារទាំង៦ ទទួលបានថវិកាបន្ថែមពីសប្បុរសជន សរុបចំនួន ២១ម៉ឺនរៀល៕