កំពង់ស្ពឺ ៖ សមត្ថកិច្ចឃាត់ខ្លួន មន្ត្រីអាវុធហត្ថខេត្តតាកែវមួយរូប ក្រោយពេលស្រវឹងស្រាហើយអួតកាំភ្លើងថ្មី យកភ្ជង់បំពង់កមិត្តភក្តិ បណ្ដាលឲ្យរាលកៃផ្ទុះស្លាប់ ក្រោយពេះេពលដឹកតាមរថយន្តផ្ទាល់ខ្លួនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ។
ករណីផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោងជាង ១១ រំលងអាធ្រាត្រ ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២២ នៅក្នុងកម្មវិធីកង្កក់កូន ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពពីសមត្ថកិច្បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (មុខរបរ ជាមន្ត្រីអាវុធហត្ថបម្រើការងារនៅ ខេត្តតាកែវ)។
ចំណែកជនរងគ្រោះឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិកររស់នៅភូមិ ឃុំជាមួយគ្នា ស្លាប់ក្រោយពេលដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាសូវៀត (ពេទ្យរុស្សុី) ។
ប្រភពព័ត៌មានបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យកកាំភ្លើងចេញពីក្នុងឡាន ពេលផឹកសុីស្រវឹងយកកាំភ្លើងមិនស្គាល់ម៉ាកមក ប្រលែងលេងជាមួយជនរងគ្រោះ កៀកស្មារយកកាំភ្លើងភ្ជុងបំពងក ហើយក៏រាលកៃបាញ់ចំក បណ្តាលឱ្យរបួសធ្ងន់ ហើយជនបង្កបានដឹកជនរងគ្រោះទៅមន្ទីរពេទ្យកម្ពុជាសូវៀត ហើយក៏បានស្លាប់តាមផ្លូវ ។
ក្រោយមកសាច់ញាតិក្រុមគ្រួសារជនរងគ្រោះបាន ប្តឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រះនិពាន្ត និងស្រុកគងពិសីធ្វើការឃាត់ខ្លួនសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕