
ខេត្តសៀមរាប ៖ មានករណីឃាតកម្មមួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងសង្កាត់ស្លក្រាម ចំថ្ងៃ៨មីនា ជាថ្ងៃនៃទិវាសិទ្ធិនារី អន្តរជាតិ បែរជាមានករណីឃាតកម្ម ប្ដីកាប់សម្លាប់ប្រពន្ធរបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចរត់ទៅសារភាពប្រាប់ប៉ូលិសនៅប៉ុស្តិ៍ស្លរក្រាម ទាំងខ្លួនប្រឡាក់សុទ្ធតែឈាម ។
ករណីឃាតកម្មដ៍សាហាវមួយនេះ បានកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះថា ជុំវិញករណីនេះ បើតាមការសាកសួរទៅលើជនសង្ស័យជាប្តី បានសារភាពប្រាប់សមត្ថកិច្ចថា ខាងប្រពន្ធដែលជាជនរងគ្រោះ មិនសូវរវីរវល់ជាមួយគ្រួសារខាងប្តីប៉ុន្មាននោះទេ។
ដែលធ្វើឲ្យប្តីមានការតូចចិត្ត ដោយជនសង្ស័យជាប្តី ក៏មានជំងឺរុាំរ៉ៃប្រចាំកាយ និងកើតជំងឺកូវីដផងនោះ ដោយតែប្រពន្ធបានប្រាប់ប្តី ឲ្យព្យាយាមផឹកទឹកក្រូចឆ្មារឲ្យច្រើន ដើម្បីឲ្យជាពីកូវីដ តែដោយសារតែប្តីកំពុងតែអន់ចិត្តផង ខឹងនឹងប្រពន្ធផងព្រោះផឹកទៅគាត់ឈឺពោះ ហើយក៏មួម៉ៅ ខណៈប្រពន្ធកំពុងឈរធ្វើម្ហូប ជនសង្ស័យជាប្តីក៏រុញប្រពន្ធទម្លាក់ពីលើកាំជណ្តើរ រួចហើយក៏យកកាំបិតបុង័តោ មកកាប់ចិញ្ច្រាំ ប្រពន្ធជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។
ហើយបើតាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យរូបនេះថា ជនសង្ស័យមានសតិមិនសូវប្រក្រតី តែសមត្ថកិច្ចមិនហ៊ានសន្និដ្ឋាននោះទេ ព្រោះគ្មានឯកសារពីពេទ្យបញ្ជាក់ ហើយពេលនេះ ត្រូវ បានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត ។
ចំណែកនៅទីតាំងកើតហេតុវិញ សមត្ថកិច្ចជំនាញ រួមទាំងសមត្ថកិច្ចផ្នែកកោសល្យវិច័យ កំពុងហ៊ុព័ទ្ធខ្សែនៅទីតាំងកើតហេតុ ដើម្បីចូលទៅពិនិត្យសាកសពរបស់ស្ត្រីជាប្រពន្ធដែលនៅក្នុងផ្ទះ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕