
ភ្នំពេញ ៖ បុរសម្នាក់តាំងខ្លួន ថាជាមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល ដឹកនាំក្មេងស្ទាវមួយក្រុម បានធ្វើសកម្មភាពឃាត់យុវជន០២នាក់ដោយចោទថាជាក្មេងទំនើងនិង បានដកកាំភ្លើងខ្លី ភ្ជង់គំរាមនិងវាយខ្នោះ ។ចំណែកឯក្មេងៗស្ទាវដែលជាបក្សពួក របស់បុរសនោះអួតខ្លួនថា ជាមន្ត្រី នគរបាលដែរនោះ បានវាយទៅលើយុវជន ទាំង ពីរ នាក់ នោះ បណ្តាល ឲ្យ រង របួស ស្រាលនិងវាយកម្ទេចម៉ូតូ បំណងប្លន់យកស្លាកលេ ទៀត តែ ត្រូវសមត្ថកិច្ចប្រចាំការនៅ មុខ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច មូលដ្ឋានចាត់ការតាមនិតិវិធី ។
ហេតុការណ៍ នេះបានកើតឡើងកាលពី វេលាម៉ោង ២និង៣០ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៨មិនា ឆ្នាំ ២០២២ នៅ តាម បណ្ដោយ មហាវិថី ព្រះ នរោត្ដម ទល់មុខ ក្រសួង មហាផ្ទៃ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។
ប្រភពពី ជនរងគ្រោះ ទាំងពីរនាក់បានប្រាប់ឲ្យដឹងថា នៅក្នុង (សូមមិនបញ្ចេញឈ្មោះ) មុនពេលកើតហេតុខ្លួន និង មិត្តភក្ដិ ចេញពីធ្វើការនិងជាថ្ងៃខួបកំណើតខ្លួនក៏បានទិញ នំខួបកំណើតយកទៅផ្ទះឲ្យអ្នក ម្តាយ ជូនពរ ខ្លួន ។
នៅ តាម ផ្លូវ ធ្វើដំណើរ ក៏ប្រទះក្មេងទំនើង១ក្រុម ស្លៀកពាក់ស៊ីវិល មាន ប្រមាណជាង ១០នាក់ ជិះម៉ូតូ ច្រើន គ្រឿង ប្រដេញឃាត់ពួកគេទាំងពីរនាក់ បណ្តាលអោយដួលម៉ូតូដោយភ័យស្លន់ស្លោយុវជនទាំងពីរនាក់នោះ បាន រត់ចូ ក្នុងប៉ុស្តិ៍យាមនៅមុខក្រសួងមហាផ្ទៃ អោយ សមត្ថកិច្ច ជួយ។ ភ្លាមៗ នោះ ក៏ មានបុរសម្នាក់ ក្នុងចំណោមក្មេងទំនើងជាច្រើននាក់នោះ បានអួតខ្លួនឯងថា មន្ត្រីនគរបាលនៅនាយកដ្ឋានស្រាវជ្រាវអគ្គស្នងការដ្ឋាននគរបាលជាតិក៏បានដកកាំភ្លើងខ្លីមកភ្ជង់និងទាញយុវជនទាំងពីរនាក់នោះមកវាយខ្នោះ។បន្ទាប់មកបក្សពួកខ្លួនបានវាយយុវជន ទាំង ពីរ នាក់ បណ្តាល អោយ រង របួសនិងបានវាយកម្ទេចម៉ូតូ ម៉ាក ហុងដាឌ្រីមសង់ របស់យុវជនទាំងពីរនាក់នោះបណ្តាលឲ្យខូចខាតធ្ងន់ ធ្ងរ និង វាយផ្តាច់យកស្លាកលេខម៉ូតូ បម្រុងយកគេចខ្លួនទៀតផង ។
បន្ទាប់ពី មានការភ្ញាក់ផ្អើល ក្រុម ក្មេងទនើងដែលជាជនបង្ក និង បុរស ម្នាក់ ដែលអួតខ្លួនថា ជាមន្ត្រី នគរបាលបានដឹង ខ្លួនខុស ក៏បានដោះខ្នោះយុវជនទាំងពីរនាក់វិញ បម្រុងរំដោះគ្នារត់គេចខ្លួនក៏ត្រូវសមត្ថកិច្ច ប្រចាំការ នៅមុខ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និងរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយ ចុះមកដល់កន្លែងភ្លាមៗផងដែរ ។
ក្រោយកើតហេតុ ភាគី ជនបង្កនិង ជាជនដៃដល់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបាន ចំនួន ៥នាក់ ដកហូត បានកាំភ្លើងខ្លី ចំនួន ១ដើម កាត មន្ត្រី នគរបាល ០១សន្លឹក និង ម៉ូតូ ចំនួន ០២គ្រឿង នាំ មក កាន់ ប៉ុស្តិ៍ នគរបាល សង្កាត់ ទន្លេ បាសាក់ ចាត់ការ បន្ត តាម នីតិ វិធី ។ ចំណែក ជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ៕