
ព្រៃវែង ៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ចំនួន ១ ១០០ដុល្លារ ជូនក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស៊ីធរកណ្តាល សម្រាប់រួមចំណែកក្នុងការចុះធ្វើសកម្មភាព បម្រើឲ្យយុវជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស៊ីធរកណ្តាល ផងដែរ ។
សូមបញ្ជាក់ថា លោក ប៊ុន សុបុត្ត ត្រូវបានតែងតាំងជាប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស៊ីធរកណ្តាល ជំនួសលោក សេង គន្ធ ។ នេះបើយោងលើសេចក្តីសម្រេចលេខ០០៦ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការ ស.ស.យ.ក. ខេត្តព្រៃវែង៕