
ពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១១) បានសហការណ៍ជាមួយកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនប្រដាប់អាវុធ ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់និងរឹបអូសគ្រឿងញៀនបានជិត៦៥គីឡូ និងកាំភ្លើងវែងខ្លី៣ដើម។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលវេលាម៉ោង១៣និង១០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងងលោកវរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅគោលដៅចំនួន២ទីតាំងផ្សេងគ្នា
គោលដៅទី១ នៅចំណុចស្ថានីយ៍ប្រេងឥន្ទន:តេឡា ផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់បានជនសង្ស័យ០១នាក់ឈ្មោះ ទិន ទី រថយន្ត១គ្រឿង និងសារធាតុញៀនប្រមាណជាង៦០គីឡូ។
គោលដៅទី២ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងែ ខែ ឆ្នាំដដែលបានទៅឃាត់រថយន្ត០២គ្រឿង ជនសង្ស័យ០៣នាក់ និងអាវុធ០៣ដើម( វែង១ដើម ខ្លី២ដើម ) នៅចំណុចបុរីពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់
១-ឈ្មោះ ទិន ទី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ(មានដីកាចាប់ខ្លួន)មានគ្រឿងញៀនជាង៦០គីឡូ ដែលចាប់បាន។
២-ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ។
៣-ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ។
៤-ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូនិង៧៥៩.៨៤ក្រាម ហេរ៉ូអ៊ីន(HEROIN)ទម្ងន់សុទ្ធ២១គីឡូ និង១២០ក្រាម សរុបសារធាតុញៀនប្រមាណ៦៣គីឡូ និង៨៧៩.៨៤ក្រាម។
អាវុធAK ១ដើម និងអាវុធខ្លី២ដើម រថយន្ត៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធី៕