ប៉ៃលិន៖បុរសម្នាក់ចុះហែលទឹកស្ទឹងយកកំណាត់ឈើអណ្តែតទឹកកំពុងហូរខ្លាំងត្រូវទឹកកួចលិចបាត់ក្នុងស្ទឹង ភ្នំដំបងស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១។
មន្ត្រីនគរបាលប៉ុស្តិ៍អូរតាវ៉ៅបានឱ្យដឹងថា ករណីទឹកកួចមនុស្សបាត់ខ្លួននេះត្រូវពលរដ្ឋឈ្មោះស៊ាង ម៉ាល័យ បានអះអាងថា បុរសដែលបាត់ខ្លួននោះឈ្មោះណាង ស៊ីណាល់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅក្នុងភូមិ -សង្កាត់កន្លែងកើតហេតុ។មុនពេលកើតហេតុរូបគាត់បានឃើញជនរងគ្រោះបានដើរចុះក្នុងស្ទឹងទាំងទឹកកំពុងហូរកួចត្របាញ់ខ្លាំង ដើម្បីទៅទាញយកកំណាត់ឈើដែលអណ្តែតតាមខ្សែទឹកទុកប្រើប្រាស់។
ពេលគាត់ហែលទៅដល់បានទាញកំណាត់ឈើ ទឹកបានហូរកួចបុរសរងគ្រោះឱ្យលិចបាត់តែម្តង ដោយមិនមានអ្នកណាហ៊ានចុះទៅជួយឡើយព្រោះទឹកហូរខ្លាំង។មកដល់ថ្ងៃទី១៦ ខែតុលា កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ និងប្រជាការពារភូមិព្រមទាំងប្រជាពលរដ្ឋបានកំពុងដើរពិនិត្យរកមើលនៅតាមច្រាំងស្ទឹងតែនៅមិនទាន់រកឃើញសាកសពនៅឡើយ៕