
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការត្រៀមលក្ខណៈសម្បត្តិរៀបចំប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម” នៅសាលប្រជុំ NOCC ។