
ស្ទឹងត្រែង ៖ រថយន្តធុនធំចង្កូតស្តាំមួយគ្រឿង ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្ក្រាបបាន កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចអូរច្រឡង់ ក្នុងភូមិអូរឬស្សីកណ្តា ស្រុកសៀមបូក ក្រោយពីសង្ស័យថារយន្តនេះពាក់ព័ន្ធនឹងបទល្មើស។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើនេះម៉ាក់FUSO សណ្តោងរ៉ឺម៉ក់ ពាក់ស្លាកលេខចង្កូតស្តាំ PP.០៨ ៣៥ គោលដៅមកពីភូមិសាស្ត្រខេត្តរតនគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង បន្តឆ្ពោះទៅខេត្តក្រចេះ ហើយត្រូវបានក្រុមកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់ត្រួតពិនិត្យ ដោយសង្ស័យថា មានបង្កប់ឈើល្មើសច្បាប់។
ក្រោយការឃាត់រថយន្ត និងត្រួតពិនិត្យជាក់ស្តែង រថយន្តធុនធំនោះ បានដឹកដំឡូងមី និងអង្កាម ហើយមានបង្កប់ឈើនៅខាងក្រោមផងដែរ។ ពេលឃាត់រថយន្តដឹកដំឡូង និងអង្កាមបង្កប់ឈើនោះ គេមិនបានឃើញជំនាញរដ្ឋបាលព្រៃឈើ ចុះត្រួតពិនិត្យ រួមគ្នាជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនោះទេ ហើយឈើដែលបង្កប់ក្រោមបាវដំឡូង និងអង្កាមនោះ ក៏មិនដឹងថា តើជាប្រភេទឈើអ្វី? និងប៉ុន្មានម៉ែត្រគូបនោះដែរ?។
បន្ទាប់ត្រួតពិនិត្យ និងឆែកឆេររកឯកសារនានាស្តីពីការដឹកជញ្ជូនពុំគ្រប់គ្រាន់ កម្លាំងនគរបាលខាងលើ បានវា.យខ្នោះជនពាក់ព័ន្ធ និងនាំយកមកស្នងការដ្ឋាន ដើម្បីបន្តនីតិវិធី៕