
បន្ទាយមានជ័យ ៖ ថ្ងៃនេះឯកឧត្តម ស្រេង សុផល អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខលោក អ៊ឹត ចំណាន សមាជិកក្រុមការងារអភិវឌ្ឍយុវជនខេត្ត ដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ ១ខ្នង (រងការខូចខាតជាន់ខាងលើ) ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ក្នុងឱកាសនោះ ឯកឧត្តម ស្រេង សុផល និងក្រុមការងារ ក៏បាននាំយកអំណោយរបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនលោក អ៊ឹត ចំណាន រួមមាន ៖ អង្ករ ចំនួន ៥០គីឡូក្រាម, មី ចំនួន ២កេស, សាប៊ូ ចំនួន ១ធុង, ទឹកបរិសុទ្ធ ចំនួន ២កេស, ទឹកត្រី ចំនួន ២យួរ, ទឹកស៊ីអ៊ីវ ចំនួន ២យួរ, ប៊ីចេង ចំនួន ១គីឡូក្រាម, ស្ករស ចំនួន ១គីឡូក្រាម, អំបិល ចំនួន ២គីឡូក្រាម និងថវិកា ចំនួន ១ ១៤៥ដុល្លារ ផងដែរ៕