
បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្ត ព្រមទាំងក្រុមការងារ បាននាំយកទេយ្យទានរបស់ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ប្រគេនដល់ព្រះសង្ឃក្នុងវត្តគិរីធម្មបទ ខ្លាកូនថ្មី ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ទេយ្យទានរបស់ឯកឧត្តម កែ សួនសុភាព និងលោកជំទាវ ដែលលោក ហ៊ឹល រ៉ាយ៉ា និងឯកឧត្តម ស្រេង សុផល ប្រគេនដល់ព្រះសង្ឃ នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ១០ការ៉ុង ទឹកត្រី ចំនួន ៥យួរ ទឹកស៊ីអ៊ីវ ចំនួន ៥យួរ ទឹកបរិសុទ្ធ ចំនួន ៥កេស នំភីហ្សា ចំនួន ១០ប្រអប់ និងថវិកា ចំនួន ៥០ម៉ឺនរៀលផងដែរ៕