
ពិធីករលោក សុខ រ៉ាស៊ី បានបញ្ជាក់ឲ្យដឹងថា គិតមកទល់ពេលនេះស្ថានភាពជំងឺលោក អៀង ចេនឡា ដែលត្រូវជាបងប្រុសបង្កើតរបស់លោក គឺនៅមិនទាន់ធូស្រាលនៅឡើយទេ ខណ:ពេលនេះកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ដដែល។លោក សុខ រ៉ាស៊ី ក៏អះអាងទៀតថា បងប្រុសខ្លួនគឺលោក អៀង ចេនឡា បច្ចុប្បន្នស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារជំងឺរលាកស្រោមខួរក្បាលនិយាយលែងដឹងអី្វទាំងអស់ ពោលគឺកើតអាការ:រវើរវាយបាត់បង់ការចងចាំទាំងអស់។ ស្របពេលជាមួយគ្នានេះ លោក សុខ រ៉ាស៊ី ក៏បានប្រកាសអំពាវនាវដើម្បីស្នើសុំការបរិច្ចាគឈាមពីសប្បុរសជនក្នុងការជួយសង្គ្រោះជីវិតលោក អៀង ចេនឡា ផងដែរ។
ពិធីកររូបនេះបានអំពាវនាវដល់សប្បុរសជនថា ពេលនេះបងប្រុសខ្ញុំ អៀង ចេនឡា ត្រូវការឈាម៦ កំប្លោកដើម្បីសង្គ្រោះបន្ទាន់។ ប្រសិនបើមានបងប្អូនណាអាចជួយបរិច្ចាកឈាមបាន សូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ,០១២ ៣៣ ៨១ ៥៣ ,០៧ ០ ៨១ ៣៥ ១២។លោក សុខ រ៉ាស៊ី បន្ថែមថា ស្ថានការបងប្រុសលោកឥឡូវនេះ ដោយសារគាត់មានជំងឺធ្ងន់ធ្ងរពេកទើបជំងឺដ៏កាចសាហាវនេះកាន់តែវិវត្តន៍ទៅមុខពិបាកនឹងព្យាបាលមិនទាន់ដឹងខ្លួនមិនអាចនិយាយបាន គាត់ត្រូវសង្គ្រោះនៅICUបន្តទៀត ខណ:លោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យថា ពួកគាត់នឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជីវិតលោក អៀង ចេនឡា ៕