មានរថយន្តកូរ៉េដឹកកញ្ចក់បើកចុះពីលើស្ពានស្ទឹងមានជ័យក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុករះកង់បីឥណ្ឌា ហើយនឹងរថយន្តជាច្រើនគ្រឿងបង្កការភ្ញាក់ផ្អើល..!!!
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តចុះពីចំណោតស្ពានស្ទឹងមានជ័យក្នុងល្បឿនលឿនមិនប្រយ័ត្នជាន់ហ្រ្វាំងមិនស៊ីជ្រុលទៅបុករះរថយន្តនឹងកង់បីឥណ្ឌាចំនួន២ គ្រឿងបន្ថែមទៀតរងការខូចខាតយ៉ាងដំណំបណ្ដាលឱ្យមានមនុស្ស២នាក់រងរបួសស្រាល បង្កឲ្យមានការកកស្ទះពេញដងផ្លូវ២១៧ ហៅផ្លូវមនីរ៉េត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៥នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញ រថយន្តទាំង៥គ្រឿងនឹងកង់បីចំនួន២គ្រឿងបើកធ្វើដំណើរតាមបណ្ដោយផ្លូវមុនីរ៉េតទិសដៅពីកើតទៅលិចស្របដៅគ្នាចុះចំណោតស្ពានអាកាសស្ទឹងមានជ័យ ខណៈពេលមកដល់ត្រង់ចំណុចទល់មុខនឹងវត្តស្ទឹងមានជ័យ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវមួយគ្រឿង.