
ភ្នំពេញ៖ កម្លាំងសមត្ថកិច២នាក់បានរងរបួសធ្ងន់ដោយសារជនសង្ស័យម្នាក់យកកាំបិតចាក់មកលើ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុច គល់ស្ពានជ្រោយចង្វារត្រើយខាងកើតបានរត់ ទៅដល់ភូមិដើមគរ ក្នុងសង្កាត់េជ្រោយចង្វារ ខណ្ឌជ្រោយសង្វារ រាជធានីភ្នំពេញ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថាដំបូងឡើយជនសង្ស័យម្នាក់កំពុងតែឈរលក់គ្រឿងញៀននៅជិតតារាងបាល់ ជាប់គល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត សមត្ថកិច្ចឃើញដូច្នោះ ក៏បានចូលទៅចាប់ជនសង្ស័យក៏ប៉ុន្តែជនសង្ស័យរើបង្រះបានដកកាំបិតពីចង្កេះចាក់ទៅលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ហើយ សមត្ថកិច្ចដែលនៅជិតនោះក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់ឡើងលើគម្រាមចំនួនពីរគ្រាប់ធ្វើឲ្យជនសង្ស័យភ័យរត់ចេញពីកន្លែងកើតហេតុតាមមាត់ទន្លេឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែល១គីឡូដីបានទៅដល់ កុងស៊ីកាប់គោ ក៏ពួនសំងំកន្លែងបន្ទប់ជួលមួយ បង្កឲ្យមានការ ភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋានទាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀននិងកងរាជអាវុធហត្ថចូល មកដល់កន្លែងកើតហេតុនេះក៏បានវ៉ៃទម្លុះទ្វារ ស័ង្កសីដើម្បីចាប់ជនសង្ស័យ ខណៈពេលនោះជនសង្ស័យស្ទុះមកចាក់ត្រូវកងរាជអាវុធហត្ថម្នាក់ទៀតបណ្ដាលឲ្យរងរបួស ភ្លាមៗបានបញ្ជូន ទៅមន្ទីរពេទ្យ ពេលនោះសមត្ថកិច្ចបានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះបានប្រើរយៈពេលកន្លះម៉ោងទើបចាប់បានជនសង្ស័យដែលជាអ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅភូមិកើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនយកទៅសួរនាំនិងចាត់ការ បន្តតាមនីតិវិធីនែច្បាប់៕